មនុស្ស​ស្លាប់​​ដោយសារ​​ព្យុះ​ទី​ហ្វុង​​ Koppu​​ ​​នៅ​ហ្វីលីពីន​​កើន​ដល់​​២២​នាក់​

សារព័ត៌មាន​យុវវ័យថ្មី​/​

ហ្វីលីពីន (២១ តុលា ២០១៥) ៖ រហូតមកដល់​ពេលនេះ មាន​មនុស្ស​២២​នាក់​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​ព្យុះ​ទី​ហ្វុង​Koppu​វាយប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ទី​១៩​តុលា​។ បើ​តាម​មន្ត្រី​សន្តិសុខ​បាន​អះអាងថា មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​ត្រូវ​បង្ខំ​ជម្លៀសចេញ ដើម្បី​គេច​ពី​គ្រោះថ្នាក់​។

មន្ត្រី​សន្តិសុខ​ហ្វីលីពី​បារម្ភ​ខ្លាច អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុង​នេះ​អាច​បន្ត​កើត​ឡើង​ទៀត ខណៈ​ដែល​កោះ​Luzon ត្រូវ​ព្យុះ​ទី​ហ្វុង​Koppu បំផ្លាញ​។ មន្ត្រី​សន្តិសុខ​ហ្វីលីពីន​បាន​បន្ថែមថា ព្យុះ​ទី​ហ្វុង​Koppu​កំពុង​ចាប់ផ្តើម​វាយប្រហារ​បំផ្លាញ​ដើមឈើ​អស់​ជាច្រើន និង​បាន​ផ្តួល​ផ្ទាំង​ថ្ម​ធំៗ​ផងដែរ​៕​

 

Related Articles

Back to top button
Close
Close