លោក ​ហ៊ុន សែន​ ​​​ទទួល​សញ្ញាបត្រ​​បណ្ឌិត​​​កិត្តិយស​ផ្នែក​​​អក្សរសាស្ត្រ​​ពី​សាកលវិទ្យាល័យ​​ក្វាង​ស៊ី

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៥ តុលា ២០១៥) ៖ នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបាន​សាកលវិទ្យាល័យ​ក្វាង​ស៊ី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ ឆ្លើយតប​ទៅនឹង​ស្នាដៃ​របស់​លោកនាយក​រដ្ឋមន្ត្រី ក្នុង​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​អប់រំ​។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។

សញ្ញាបត្រ​នេះ​គឺ​មិនមែន សម្រាប់តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែ​ម្នាក់​ទេ តែ​បាន​ផ្តល់ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំងមូល ពីព្រោះ​វា​គឺជា​ការទទួលស្គាល់​អំពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា នៅ​ក្នុង​បុព្វហេតុ​កសាង​ជាតិ មាតុភូមិ​ជាទី​ស្រឡាញ់រ​បស់​យើងទាំងអស់គ្នា​៕

6

 

 

Related Articles

Back to top button
Close
Close