សិស្សនិស្សិតនាំគ្នាជូនពរលោកគ្រូអ្នកគ្រូក្នុងឱកាសទិវាគ្រូបង្រៀន
រព័ត៌មាន Cambodia News/
ភ្នំពេញ (៦ តុលា ២០១៥) ៖ នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនសិស្សានុសិស្សបានរៀបចំពិធីជួបជុំរវាងគ្រូ និងសិស្ស ដើម្បីអបអរសាទរទិវាគ្រូបង្រៀន នៅថ្ងៃទី០៥ តុលា ២០១៥។ ទិវាគ្រូបង្រៀន គឺជាថៃ្ងមួយដែលសិស្សានុសិស្សទាំងអស់អាចសម្តែងទឹកចិត្តថ្លែងអំណរអរគុណជូនលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀន និងអប់រំអ្នកទាំងអស់គ្នា រហូតមកដល់ ពេលនេះ។
ដូចគ្នានេះដែរ បើក្រឡេកមើលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះសារជូនលោកគ្រូអ្នកគ្រូរបស់គេ។ អ្នកខ្លះបានបង្ហោះរូបអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូ ហើយអ្នកខ្លះទៀតបានផ្ញើរសារជូរពរ ជាឃ្លាឃ្លោងកំណាព្យ និងតែងជាបទចម្រៀងដឹងគុណចំពោះគ្រូបង្រៀន។
គ្រូងបង្រៀនត្រូវបានគេឲ្យតម្លៃប្រៀបបីដូចជាឪពុកម្តាយទីពីរ ពីព្រោះគាត់តែងតែបានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ដើម្បីហាត់ពត់លត់ដុំសិស្សានុសិស្សទាំងអស់ឲ្យមានអនាគតល្អ។
ទិវាគ្រូបង្រៀននាឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកថ្ងៃទៅប្រារព្ធនៅថ្ងៃទី០៧ តុលាវិញ ក្រោមប្រធានបទ “លើកកម្ពស់សក្ដានុពលគ្រូបង្រៀន ដើម្បីកសាងសង្គមប្រកបដោយនិរន្តរភាព”។ ហើយក៏ជាការដឹងគុណដល់គ្រូបង្រៀនទាំងអស់ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការខិតខំប្រឹងប្រែងព្យាយាមបង្ហាត់បង្រៀនសិស្សានុសិស្ស-និស្សិត ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
ជាការកត់សម្គាល់ មានម្ចាស់គណនីហ្វេសប៊ុកជាច្រើនអ្នក បានបង្ហោះសារជូនពរលោកគ្រូអ្នកគ្រូរបស់គេ ដោយសម្តែងនូវទឹកចិត្តការគោរព និងស្រលាញ់ដ៏ធំធេងបំផុត។ អ្នកខ្លះបានបង្ហោះរូបអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូ ហើយអ្នកខ្លះទៀតបានផ្ញើរសារជូរពរ ជាឃ្លាឃ្លោងកំណាព្យ និងតែងជាបទចម្រៀងដឹងគុណចំពោះគ្រូបង្រៀនជាដើម៕