រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសចូលនិវត្តន៍នៅឆ្នាំ២០១៨
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ តុលា ២០១៥) ៖ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២ ស្តីពីការឆ្លើយឆ្លងព័ត៌មានតាមទូរទស្សន៍ឆ្នាំ២០១៥ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ នៅក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកចូលនិវត្តន៍នៅឆ្នាំ២០១៨ គឺដើម្បីទុកឱកាសឲ្យរដ្ឋមន្ត្រីក្មេងៗ ដែលមានសមត្ថភាពខ្ពស់ៗ ធ្វើការម្តង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា “ខ្លួនខ្ញុំល្មមដល់ពេលចូលនិវត្តន៍ហើយ ដូច្នេះនៅអាណត្តិនេះ ទុកឲ្យក្មេងៗធ្វើការម្តង”។
លោកថា យើងមើលឃើញហើយថា ឥឡូវនេះមានរដ្ឋមន្ត្រីក្មេងៗច្រើនណាស់សុទ្ធតែមានសមត្ថភាព ដែលសុទ្ធតែល្អដែលជាការមួយដែលយើងត្រូវសាកល្បង ហើយក៏ទទួលបានលទ្ធផលល្អច្រើន ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានអ្នកមកបន្តវេនថែមទៀត។
សូមបញ្ជាក់ថា លោក ខៀវ កាញារីទ្ធ បានចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន តាំងពីឆ្នាំ២០០៣៕