ក្រសួងប្រកាសឱ្យបើកប្រាក់ឈ្នួល ឬ ប្រាក់បុរេប្រទាន ៥០ ភាគរយ មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ

សារព័ត៌មាន​​ Cambodia News ​/

ភ្នំ​ពេញ​ (០១ តុលា ២០១៥) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន ប្រកាសដល់អ្នកពាក់ព័ន្ធ គឺម្ចាស់ និងនាយក សហគ្រាស គ្រឹះស្ថាន ទាំងអស់ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករ និយោជិតឱ្យ បានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌបើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាត   ឱ្យកម្មករ និយោជិតទទួលប្រាក់បុរេប្រទានយ៉ាងតិច៥០ ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ។

8យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ បានប្រកាសឱ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ និយោជិត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្តីពីការងារអនុវត្តនូវចំណុច២៖​

ទី១. អនុញ្ញាតឱ្យកម្មករ និយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយ មានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងអំឡុងពេល៤ថ្ងៃគឺ ថ្ងៃទី ១១-១២-១៣ និងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥ ជំនួសថ្ងៃអាទិត្យទី១១។

ទី២.ខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករ និយោជិតឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករ និយោជិតទទួល ប្រាក់បុរេប្រទាន យ៉ាងតិច ៥០ភាគរយ មុន ពេលបុណ្យភ្ជុំបិណ្ឌ៕

 

 

Related Articles

Back to top button
Close
Close