ស្លាប់​៧​នាក់ ​របួស​ធ្ងន់​ស្រាល​​២៣​នាក់ ​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃទី​​២១ កញ្ញា​​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២២ កញ្ញា ២០១៥) ៖ យ៉ាងហោច​ណាស់​មនុស្ស​៧​នាក់​បាន​ស្លាប់ និង​២៣ នាក់​រងរបួស​ធ្ងន់​ស្រាល​នៅ​ក្នុង​គ្រោះថ្នាក់           ចរាចរណ៍​ទូទាំងប្រទេស​ចំនួន ១៣​លើក​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ​។ នេះ​បើ​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង និង​ថ្មើរជើង​៤​នាក់​។

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៦​លើក​, បត់​គ្រោះថ្នាក់​២​លើក​, ស្រវឹង​២​លើក​, មិន​គោរព​ភ្លើង​សញ្ញា​១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២១​នាក់ (​យប់​១២​នាក់​)​។​

ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា រថយន្ត​ពិន័យ​សរុប​ចំនួន ១,១៦៨​គ្រឿង (​រថយន្ត​ធំ​៤៧១​គ្រឿង​) ស្មើ​និង ១,២៣០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៦៦៦​គ្រឿង ស្មើនឹង ៦៨១​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥០២​គ្រឿង​ស្មើនឹង​៥៤៩​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,២១២​គ្រឿង ៕

2

Related Articles

Back to top button
Close
Close