គ្រោះថ្នាក់ចរាចរថ្ងៃទី១៧កញ្ញា ស្លាប់២នាក់ របួសធ្ងន់ស្រាល៧៦នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កញ្ញា ២០១៥) ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសចំនួន៦លើក យប់៤លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់(ស្រីម្នាក់) អ្នករបួសធ្ងន់១១នាក់(ស្រី៧នាក់) និងរបួសស្រាល៦៥នាក់(ស្រី៥៧នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន២គ្រឿង រថយន្តធុនតូច៣គ្រឿងរថយន្តធុនធំ២គ្រឿង និងថ្មើរជើង២នាក់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៥លើក និងមិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន៥នាក់(យប់៣នាក់)។
រថយន្តពិន័យសរុបចំនួន៣២២គ្រឿង (រថយន្តធំ១៣១គ្រឿង) ស្មើនឹង៣២២ករណី ល្មើសក្រដាសស្នាមមាន២៦៨គ្រឿង ស្មើនឹង២៦៨ករណី ចំពោះករណីល្មើសបច្ចេកទេស៥៤គ្រឿង ស្មើនឹង៥៤ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៣៧៤គ្រឿង៕