ជីតា​ចាប់រំលោភ​ចៅស្រី​អាយុ​ ៨​ឆ្នាំរហូត​បានសម្រេច

សារព័ត៌មាន​ Cambodia News/

កំពងៈ​ឆ្នាំង (១៧ កញ្ញា ២០១៥) ៖ តា​ចាស់​តណ្ហា​ក្រាស់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ចៅស្រី​ជីដូនមួយ​រហូត​បានសម្រេច ។ ​

2ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ​អ៊ុត ភឿន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែរ​។​

បើតាម​ការរៀបរាប់រ​បស់​ក្មេងស្រី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា រូបនាង​មិនបាន​ចាំ​ថ្ងៃខែ ដែល​ជីតា​របស់​នាង​ចាប់រំលោភ​នោះទេ ដោយ​គ្រាន់តែ​ដឹងថា ជីតា​របស់​នាង បាន​លួងលោម​ចាប់រំលោភ​នាង​នៅលើ​គ្រែ​ក្នុងផ្ទះ​រហូត​បានសម្រេច​៥​ដង ដែលមាន​រយៈពេល​ជា​យូរថ្ងៃ​មកហើយ ក្នុងអំឡុង​ពេលដែល​ម្តាយ និង​ឪពុក​របស់​នាង​មិន​នៅ ទៅធ្វើជា​កម្មករ​ដាំដំឡូង នៅ​ខេត្តស្ទឹងត្រែង​។​

មូលហេតុ​ដែល​បែកការណ៍​សមត្ថកិច្ច​ប​ញ្ជា​ក់ថា ខណៈ​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានមក​លេង​ផ្ទះ និង​ឃើញ​សភាព​កូនស្រី​មិន​ស្រួល​ ​ក៏​បាន​លោម​សួរ​ក្មេងស្រី​រងគ្រោះ​ ពេលនោះ ក្មេងស្រី​រងគ្រោះ បាន​ប្រាប់ថា ជីតា​ឈ្មោះ អ៊ុត ភឿន បាន​ចាប់រំលោភ​នាង នៅលើ​គ្រែ ក្នុងផ្ទះ រហូត​បានសម្រេច​។​

ក្រោយពី​ដឹង​រឿងហេតុ​នេះ ម្តាយ​និង​ឪពុក បានដាក់​ពាក្យ​ប្តឹង ទៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥​។ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរណ៍ បាន​កសាង​សំណុំរឿង បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

 

Related Articles

Back to top button
Close
Close