អាជ្ញាធរ​ថៃ​​ដោះលែង​​ពលរដ្ឋ​ខ្មែរ​​ជាប់ឃុំ​៥៨​នាក់​ក្នុងចំណោម​​៩២​​នាក់

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ​ (១៦ កញ្ញា ២០១៥) ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​៥៨​នាក់ ក្នុងចំណោម​៩២​នាក់ ដែល​ជាប់​ពន្ធនាគារ​ខេត្ត​នគររាជ​សី​ម៉ា​ប្រទេស​ថៃ ពី​បទ​ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ឧទ្យាន​ជាតិ​ខេត្ត​នគររាជ​សី​ម៉ា ប្រទេស​ថៃ ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង​កាលពី​ថ្ងៃ​ទី​១១​កញ្ញា តាម​ច្រក​ឆុង​ចម​-​អូ​ស្មាច់ ដោយ​គ្រាន់តែ​បង់​ប្រាក់​ពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​៤២៥០​បាត​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ​​ថ្ងៃទី​១៥​កញ្ញា​។​

បើ​តាម​សេចក្តីជូនដំណឹង​ដដែល​បានឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​ខាងលើ​បាន​ចាញ់បោក​មេខ្យល់ យកទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ប្រាប់ថា ជា​ការងារ​ស្របច្បាប់ អាច​ទទួល​ប្រាក់កំរ៉ៃ​ចំនួន​១០០០​បាត​ក្នុង​មួយ​ថ្ងៃ​៕

3

 

Related Articles

Back to top button
Close
Close