សម្តេច ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវការជូនលោកអនុប្រធានាធិបតីឥណ្ឌានាព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កញ្ញា ២០១៥) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបដិសណ្ឋាការកិច្ចជាផ្លូវការជូនលោក មហាម៉ាត់ ហាម៊ីត អាន់សារី អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ក្នុងអំឡុងពេលដែលលោកអនុប្រធានាធិបតី អញ្ជើញមកទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះ ។
តាមកម្មវិធីដែលគ្រោងទុក ពិធីខាងលើនឹងប្រព្រឹត្តទៅនៅម៉ោង៨ព្រឹកថ្ងៃទី១៦ កញ្ញា ២០១៥ នេះ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ៕