​សិស្សពូកែនិទ្ទេស A ក្នុងម្នាក់ៗទទួលបាន​​ទឹកប្រាក់ចំនួន ២លាន ​និងម៉ាស៊ីន Tablack ​១គ្រឿង

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​ (១៥ កញ្ញា ២០១៥) ៖ នៅក្នុងពិធីសំណេះសំណាលដែលធ្វើ​ឡើង នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី១៥ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍សំដែងនូវការចូលរួម​អបអរសាទរជាមួយនឹងជ័យលាភីទាំង ១០៨រូប ដែលបានប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងថ្ងៃទី២៤-២៥ សីហា កន្លងទៅ។

នៅក្នុងពិធីសំណេះសំណាលគ្នាននោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន​ផ្តល់ជូនដល់ សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង១០៨នាក់ ក្នុងម្នាក់ៗទទួលបាន ទឹកប្រាក់ចំនួន២លានរៀន កាក់អនុស្សាវរីយ៍ធ្វើអំពីបារក់ចំនួន១ និងម៉ាស៊ីន Tablack ចំនួន១គ្រឿង សៀវភៅអនុស្សាវរីយ៍១ក្បាល បន្ថែមលើអាហារូបករណ៍ ដែលសាកលវិទ្យាល័យផ្សេងៗទាំងរដ្ឋ និងឯកជនផ្តល់ឲ្យដល់ការជ្រើសរើសរបស់ សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង១០៨ នាក់ទទួលបាន។

សូមបញ្ជាក់ដែរថា សិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន១០៨រូប ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី២៤-២៥ សីហា កន្លងទៅ ក្នុងនោះមកពីរាជធានីភ្នំពេញមានចំនួន​៤៨នាក់ មកពីខេត្តសៀមរាបចំនួន១៤នាក់ ខេត្តបាត់ដំបង៧នាក់ ខេត្តត្បូងឃ្មុំ៦នាក់ ខេត្តតាកែវ៦នាក់ ខេត្តកណ្តាល៥នាក់ ខេត្តកំពង់ចាម៥នាក់ ខេត្តកំពត៤នាក់ ខេត្តព្រះវិហារ២នាក់ ខេត្តកំពង់ធំ២នាក់ ខេត្តបន្ទាយមានជ័យ២នាក់ ខេត្តក្រចេះ២នាក់ ខេត្តព្រះសីហនុ២នាក់ ខេត្តស្វាយរៀងម្នាក់ ខេត្តកំពង់ស្ពឺម្នាក់ និងខេត្តប៉ៃលិនម្នាក់៕

1

 

Related Articles

Back to top button
Close
Close