លោក ហ៊ុន សែន ប្រកាស​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ​ដល់​អ្នកចោទ​រដ្ឋាភិបាលថា​ ប្រើប្រាស់​ផែនទី​ក្លែងក្លាយ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៩ កញ្ញា ២០១៥) ៖​​ ​ ថ្លែង​នៅក្នុងសេចក្តីថ្លែងការណ៍​ពិសេស ស្តីពី បញ្ហា​ផែនទី​ព្រំដែន​រវាង​កម្ពុជា នឹង វៀតណាម នៅ​លើក​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៨ ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ប្រកាស​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​លើ​ជន​ណា ដែល​បន្ត​ប្រើពាក្យ​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ផែនទី​ចោរ។

លោក ហ៊ុន សែន ​ក៏បានប្រកាសតំាងចិត្តទុកជាមុនថា នឹងលាលែងពីតំណែងនាយករដ្ឋមន្រ្តីនិងសុខចិត្តទទួលទោស ប្រសិន​បើ​ផែនទីដែលគូសដោយ​ក្រុមភូមិសាស្រ្ត ផែនទីដែលខ្ចីពីបារំាងនិងផែនទីរបស់រាជរដ្ឋាភិបាល ផ្ទៀងផ្ទាត់ទៅឃើញថាខុសគ្នានោះ។

​​​លោក​ហ៊ុន សែន​ បាន​បន្តថា ក្នុងករណី​ដែល ផែនទី​ប្រទេស​កម្ពុជា យក​មក​ពី​ប្រទេស​បារាំង​ដូចគ្នា ទៅ​នឹង​ផែនទី​ដែល​ចុះហត្ថលេខា​ដោយ​ប្រទេស​វៀតណាម តើ​នរណា ជា​អ្នកទទួលខុសត្រូវ​។​

ជាមួយគ្នា​នោះ​ លោក ហ៊ុន សែន ​ក៏បាន​ប្រកាស​បញ្ជាក់ផង​ដែរ​ថា រាជរដ្ឋាភិបាល ក៏​នឹង​ចាត់វិធានការ ដោយ​គ្មាន​ការលើកលែង លើ​អ្នក​បំពាន​ច្បាប់​ប្រឆាំង​អ្នកនយោបាយ ដោយ​គ្មាន​ការលើកលែង លើ​អ្នកណា​ក៏ដោយ ដែល​បំពាន​ច្បាប់ ក្រោម​ពាក្យ​ថា ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ ឬក៏​សិទ្ធិ​នយោបាយ​៕

1

 

​​

Related Articles

Back to top button
Close
Close