កម្ពុជាប្រារព្ធ ទិវាអក្ខរកម្មជាតិ-អន្តរជាតិ ៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន “

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៨ កញ្ញា ២០១៥) ៖ នៅថ្ងៃទី ០៨ ខែ កញ្ញា នេះ កម្ពុជា ប្រារព្ធ ទិវាអក្ខរកម្មជាតិ-អន្តរជាតិ ៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន”។

យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រធានបទ “អក្ខរកម្មរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន” នេះ ត្រូវបានរៀបចំឡើង បង្ហាញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការ កសាងធនធានមនុស្សផ្សារភ្ជាប់នឹងជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការងារអក្ខរកម្ម និងជំរុញមនសិការរបស់បងប្អូនជនរួមជាតិទាំងអស់ រួមគ្នាលើកកម្ពស់ការងារនេះឲ្យកាន់តែប្រសើរ ឡើង និងឈានដល់ការលុបបំបាត់អនក្ខរភាពរបស់ប្រជាជននៅពេលអនាគត៕

5

 

Related Articles

Back to top button
Close
Close