សាសា សុំចូលខ្លួនបំភ្លឺ នៅសាលាដំបូងខេត្ត មុនកាលកំណត់

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៤ កញ្ញា ២០១៥) ៖ មន្រ្តីសាលាដំបូងខេត្តបាត់ដំបង ​បានបង្ហើបឲ្យ​ដឹងថា កញ្ញា ​ឯក សុជាតា ហៅ​សាសា អតីតពិធីការិនី ក្នុងស្ថានីយទូរទស្សន៍ CTN បាន​ស្នើ​សុំ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តបាត់ដំបង​មុន​កាលកំណត់ ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅកណ្តាល​ក្រុងបាត់ដំបង កាលពីថ្ងៃទី០២ ខែសីហា កន្លងទៅ។

ប្រភពបន្តថា បើតាម​ដីកាកោះ​របស់​ចៅក្រម​សាលាដំបូង​ខេត្ត ដែលចេញ​ដីកា​កោះហៅ​កញ្ញាសា​សានោះ គឺញ្ញា ​សា​សា​នឹង​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០១៥ នៅម៉ោង០៨៣០នាតីព្រឺក ខាង​មុខនោះទេ តែមិនដឹង​ជា​មាន​មូលហេតុ​អ្វី បានជា​កញ្ញា​ សា​សា សុំ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ២០១៥វេលា​ម៉ោង​០៩ៈ០០នាតី​ព្រឹក​នេះ ទៅវិញ។

គួររម្លឺក​ថា កញ្ញា​ សា​សា បាន​បើករថយន្ត​ស៊េ​រី​ទំនើប​របស់​នាង​ម៉ាក Porsche ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AD-7888 ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹកកក កាលពី​វេលា​ម៉ោងជាង​១១:០០នាទី​យប់​ ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ២០១៥ នៅសង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បន្ទាប់​ពី​កញ្ញា​សា​សា ដែល​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ផង ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោតោ​២។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ឈ្មោះ ទុ​យ ម៉ោ​ក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួសធ្ងន់៕​

2

Related Articles

Back to top button
Close
Close