ប៉ូលិសថៃរកឃើញគ្រាប់បែកមួយគ្រាប់ក្នុងផ្ទះនៅក្រុងបាងកក
សារព័ត៌មាន Cambodia News/
ថៃ (២៥ សីហា ២០១៥) ៖ ប៉ូលិសថៃនៅថ្ងៃចន្ទនេះបាននិយាយថា ពួកគេបានរកឃើញគ្រាប់បែកមួយគ្រាប់នៅក្នុងទីក្រុងបាងកក គឺនៅក្នុងផ្ទះកម្មករសំណង់ម្នាក់។ ប៉ូលិសបន្ដថា “យើងបានទទួលការរាយការណ៍នាល្ងាចនេះថា មានគ្រាប់បែកមួយគ្រាប់នៅក្នុងផ្ទះកម្មករសំណង់ម្នាក់ក្នុងក្រុងបាងកក។
បន្ទាប់មកពួកយើងក៏ទៅត្រួតពិនិត្យ ហើយបានឃើញគ្រាប់បែកមួយគ្រាប់ រួចក៏បានយកវាចេញហើយដែរ”។ប៉ូលិសនិយាយថា គ្រាប់បែកដែលរកឃើញនឹងត្រូវកម្ទេចចោល។ ទាក់ទងនឹងព័ត៌មានថានរណាជាអ្នកយកទៅដាក់ចោលក្នុងផ្ទះកម្មករសំណង់នោះ មិនមានការបញ្ជាក់ទេ។
ជាការកត់សម្គាល់ ការរកឃើញគ្រាប់បែកជាថ្មីនេះ បន្ទាប់ពីក្រុងបាងកកជួបហេតុការណ៍បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៧សីហា សម្លាប់មនុស្សតិចណាស់២០នាក់ និងរបួសជាង១២០នាក់៕