ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ភ្លៀង ផ្គរ រន្ទះ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៥ សីហា ២០១៥) ៖ យោងតាមគេហទំព័ររបស់ក្រសួងធនធាន បាន​ព្រមានថា នៅថ្ងៃទី ២៥ សីហា នេះ នឹង​មាន​ភ្លៀង ផ្គរ រន្ទះ ​កើត​ឡើងនៅខេត្តចំនួន ៦ ក្នុងប្រទេសកម្ពុជា និង ២ ថ្ងៃ ទៅមុខគួរប្រុងប្រយ័ត្នសម្រាប់តំបន់ឆ្នេរ និងសមុទ្រ។

​ប្រភព​ដដែលបន្តថា ទឹកក្នុងផ្នែកប្រកាសអាសន្ន បានបញ្ជាក់ថា ខេត្តទាំង ៦ ដែលមានភ្លៀងធ្លាក់ច្រើនរួមជាមួយផ្គរ រន្ទះ នាថ្ងៃអង្គារនេះ  រួមមាន ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង កំពង់ចាម ក្រចេះ។

ការព្យាករបន្ថែមរបស់ក្រសួងធនធាន បានបង្ហាញថា នៅថ្ងៃទី ២៦ ស្អែក នេះ នឹងខ្យល់បោកបក់ខ្លាំង នៅលើផ្ទៃសមុទ្រ ហើយអ្វីគួរកត់សម្គាល់នោះគឺនៅថ្ងៃទី ២៧ សីហា ខាងមុខ  ភ្លៀងធ្លាក់ខ្លាំងនឹងកើតមានឡើងនៅតំបន់ឆ្នេរសមុទ្រ មានខ្យល់បក់ខ្លាំងនៅលើឆ្នេរសមុទ្រ និងនៅលើផ្ទៃសមុទ្រ ដែលធ្វើឲ្យរលកសមុទ្រអាចមានកម្ពស់ចាប់ពី ១,០ ម៉ែត្រ ទៅ ២,៥ ម៉ែត្រ៕

3

2

 

Related Articles

Back to top button
Close
Close