​ត្រី​ងាប់រាប់សិប​តោននៅប្រទេសម៉ិច​ស៊ិក

សារព័ត៌មាន​ Cambodia News/

ម៉ិច​ស៊ិក (១៩ សីហា ២០១៥) ៖ សែត​ក្នុង​ស្រុង​នៃ​ប្រទេសម៉ិច​ស៊ិករាយការណ៍​ថា ត្រី​ងាប់នៅក្នុង​បឹង​យក្ស Cajititlan ធំ​មួយគឺ​នៅ​រដ្ឋ Jalisco state មានប្រហែលជា៤០​តោន ដែលអ្នកស្រុកនិយាយថា វា​ជា​បាតុភូតធម្មជាតិ តែអ្នក​បរិស្ថានអះអាងថា មកពីការគ្រប់គ្រងបឹង​នោះមិនល្អប្រសើរ។​

​បណ្ដាញផ្សាយ​ព័ត៌មាន BBC ឱ្យដឹងថា អាជ្ញាធររបស់​ប្រទេស​នេះកំពុង​ស៊ើបអង្កេតលើរោងចក្រ​មួយ​នៅក្បែរ​ទីនោះ ដែល​អាចធ្វើ​ខូចឬក៏​ខ្វះ​អ៊ុក​ស៊ីសែនរបស់ទឹក​ក្នុង​បឹង​ដ៏​ធំ​នេះ​។​

ទោះជា​យ៉ាងណា មានករណី​ពីរដែលជាហេតុបង្ក​ឱ្យ​ត្រី​ងាប់ដ៏​សន្ធឹកសន្ធាប់​នេះ។ មន្ត្រី​ក្នុងស្រុកម្នាក់គឺ​លោក Ismael del Toro អះអាងថា ជា​រៀងរាល់ឆ្នាំត្រី​តែងតែ​​ងាប់ច្រើនដូចនេះ គឺបណ្ដាល​ពី​មកពី​ការដូរ​រដូវ គឺវា​ងាប់ច្រើននៅ​រដូវភ្លៀង។ តែមន្ត្រី​ម្នាក់ទៀតអះអាងផ្ទុយ​ពី​នេះបន្តិច។ លោក Erik Tapia និយាយថា វាអាចមកពីបរិមាណ​ត្រី​ក្នុង​បឹង​នោះ មានចំនួន​លើសលុបពេក​៕

7

Related Articles

Back to top button
Close
Close