ឯឧត្តម ខៀវ កាញារិទ្ធ ចុះទៅសួរសុខទុក្ខ និងផ្តល់ជាថវិកាជូន លោកជ័យ ភូមិពល អ្នកកាសែតកម្ពុជាថ្មី ដែលមានជំងឺជាទម្ងន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ សីហា ២០១៥) ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ឯឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងចុះទៅសួរសុខទុក្ខ និងបានផ្តល់ជាថវិកា រួមទាំងចេញថ្លៃព្យាបាលជូន លោកជ័យ ភូមិពល ជាបុគ្គលិកអង្គភាពកាសែតកម្ពុជាថ្មី ដែលមានជំងឺជាទម្ងន់ ដួលដាច់សម្ពាធឈាម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតខណៈក្រុមគ្រួសាររបស់គាត់មានស្ថានភាពលំបាកក្នុងគ្រួសារនោះ ។
ការចុះទៅសួរសុខទុក្ខ និងផ្តល់ជាថវិកា រួមទាំងចេញថ្លៃព្យាបាលជូន លោកជ័យ ភូមិពល របស់ឯឧត្តម ខៀវ កាញារីទ្ធ ពិតជាបានផ្តល់ភាពកក់ក្តៅដ៏ដល់អ្នកសារព័ត៌មាន ហើយវត្តមានមានរបស់ ឯឧត្តមរដ្ឋមន្ត្រី នាពេលនេះ គឺបានធ្វើឲ្យក្រុមគ្រួសាររបស់លោកជ័យ ភូមិពល រំជើបរំជួលក្នុងចិត្តត្រេកអរដ៏ពន់ពេក។
ក្នុងនោះឯឧត្តម រដ្ឋមន្ត្រី បានឧបត្ថម្ភថវិកា១៥០០ដុល្លារ ហើយលោកលី វ៉ានហុង ក៏ឧបត្ថម្ភថវិកា៤០ម៉ឺនរៀលជូនដល់ក្រុមគ្រួសារលោកជ័យ ភូមិពល សម្រាប់ប្រើប្រាស់ ក្នុងការព្យាបាល ក្រៅពីនោះ លោករដ្ឋមន្ត្រីក៏បាន ចេញថ្លៃព្យាបាលទាំងអស់សម្រាប់លោកជ័យ ភូមិពល នេះផងដែរ ៕