​ស្ពៃក្រញាញ់​ប្រូ​ខូ​លី​អាច​ពន្យឺត​ជំងឺ​សន្លាក់​

សារព័ត៌មាន​ Cambodia News​/

សុខភាព (១៩ សីហា ២០១៥) ៖ អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ការទទួល​ទាន​ផ្កា​ស្ពៃក្រញាញ់​ប្រូ​ខូ​លី​ច្រើន​អាច បន្ថយល្បឿន ឬ​អាច​បញ្ចៀស​ពី​ការកើតមាន​ជំងឺ​សន្លាក់ឆ្អឹង​។ ​ក្រុម​អ្នកសិក្សា​មកពី​មហាវិទ្យាល័យ University of East Anglia​បាន​ឲ្យ​ដឹងថា ការធ្វើ​តេស្ត​ទៅលើ​កោសិកា​និង​កណ្តុរ​បាន​បង្ហាញថា សារធាតុ​នៅក្នុង​ស្ពៃក្រញាញ់​ប្រូ​ខូ​លី អាចជួយ​ទប់ស្កាត់​ពី​អង់​ហ្ស៊ី​ម​ដែ​លេ​អាចធ្វើអោយ​ខូច​ឆ្អឹងខ្ចី​។​ ស្ពៃក្រញាញ់​ពិសេស​មួយ​ដែលមាន​ឈ្មោះថា បេ​នេ​ហ្វ​ត (Beneforte) ត្រូវបាន​បង្កើតឡើង​ពី​ការ​​សិក្សា​ស្រាវជ្រាវ​ដែល​ផ្តល់​ដោយ​ថវិកា​សាធារណៈ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​អាហារ​នៅ​ចក្រភព​អង់គ្លេស និង​មជ្ឈមណឌល​ច​ន​អ៊ី​ន​។​ ​មាន​មនុស្ស​៨​លាន​៥​សែន​នាក់​នៅ​ចក្រភព​អង់គ្លេស​កើត​ជំងឺ​សន្លាក់ឆ្អឹង​ដែល​ប៉ះពាល់​ជាពិសេស​​ទៅលើ​ដៃ ជើង ឆ្អឹង​កង ត្រគាក និង​ជង្គង់​៕

1

 

Related Articles

Back to top button
Close
Close