ក្រោយផ្ទុះឃ្លាំងនៅចិន អ្នកស្លាប់កើនដល់ជាង១០០នាក់បាត់ខ្លួន៧០នាក់
សារព័ត៌មាន Cambodia News/
ចិន (១៨ សីហា ២០១៥) ៖ ហេតុការណ៍ផ្ទុះឃ្លាំងនៅក្រុងTianjinប្រទេសចិន អ្នកស្លាប់នៅតែបន្ដកើនឡើង រហូតមកដល់ពេលនេះ មានមនុស្សជាង១០០នាក់ហើយបានស្លាប់ ក្រៅពីនេះនៅមានអ្នកបាត់ខ្លួនប្រមាណ៧០នាក់ផ្សេងទៀត។ អ្នករងរបួសក៏មានមិនតិចនាក់ដែរ ដោយសារឃ្លាំងជាឃ្លាំងផ្ទុកសារធាតុគីមី ជាហេតុធ្វើឲ្យប៉ះពាល់ខ្លាំង។
គួរបញ្ជាក់ថា នៅក្នុងឃ្លាំងមានផ្ទុះសារធាតុសូដ្យូមcyanideប្រមាណ៧០០តោនឯណោះមុនពេលកើតហេតុ និងនៅមានសារធាតុគីមីផ្សេងទៀត។ បច្ចុប្បន្នការប៉ះពាល់នៅតែមាន ហើយប្រជាជនរស់នៅក្បែរតំបន់កើតហេតុខ្លះមិនទាន់ត្រឡប់ទៅផ្ទះពួកគេវិញទេ។ ពួកគេក៏បាននាំគ្នាប្រមូលផ្ដុំ ដើម្បីទាមទារសំណងផងដែរ ដោយសារផ្ទះសម្បែងពួកគេរងការខូចខាត៕