ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីរកឃើញសាកសព៣៨នាក់ ក្នុងចំណោម៥៤នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេស៊ី (១៨ សីហា ២០១៥) ៖ មន្ត្រីជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ីបានថ្លែងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងធ្លាក់យន្តហោះស្ថិតនៅតំបន់ដាច់ស្រយាល់ ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ទីដែលយន្តហោះមានអ្នករួមដំណើរ៥៤នាក់បានធ្លាក់ បូករួមជាមួយការដឹកលុយទៅជាមួយក្នុងយន្តហោះនោះផងដែរ ។
លោក J A Barata អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានថ្លែងប្រាប់ AFP ថា សាកសព៣៨នាក់ត្រូវបានរកឃើញនៅកន្លែងកើតហេតុ ។ ក្នុងនោះមានសាកសពយុវជន៣៧នាក់ និងក្មេងម្នាក់។ ប្រភពបន្តថា ក្រុមជួយសង្គ្រោះមិនទាន់អាចនាំយកសាកសពចេញពីកន្លែងកើតបាននៅឡើយទេ ដោយសារតែអាកាសធាតុអាក្រក់ខ្លាំងពេក ។
យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើនេះជារបស់ក្រុមហ៊ុន Trigana Air របស់ឥណ្ឌូនេស៊ី ។ កាលពីថ្ងៃទី១៦ ខែសីហា បានហោះហើរជួបអាកាសធាតុអាក្រក់ ខណៈដែលចាកចេញពីអាកាសយានដ្ឋាន Jayapura រដ្ឋធានី Papua ឆ្ពោះទៅកាន់ Oksibil តំបន់ភ្នំនិងនៅដាច់ស្រយាល់ ស្ថិតនៅភាគខាងត្បូងឥណ្ឌូនេស៊ី៕