សម្តេច ហ៊ុន សែន មិនចង់ឃើញកម្ពុជាកើតមានករណីដូចនៅប្រទេសជិតខាង
សារព័ត៌មាន Cambodia News/
“កម្ពុជាគឺត្រូវតែពង្រឹងសុខសន្តិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ពាណិជ្ជករ និងទេសចរបរទេសមកវិនិយោគ និងទស្សនាប្រទេសយើង។
អ្វីដែលកំពុងកើតឡើងនៅប្រទេសជិតខាង គឺយើងមិនចង់ឃើញកើតមាននៅកម្ពុជាឡើយ”។ នេះជាសារនៅលើទំព័រហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីហ៊ុន សែន នាយប់ថ្ងៃទី១៧ ខែសីហា។
ការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីនៃកម្ពុជានេះ ខណៈដែរ នៅកណ្តាលទីក្រុងបាងកកប្រទេសថៃ មានករណីបំផ្ទុះគ្រាប់បែក ដោយមានអ្នកស្លាប់២១នាក់ និងអ្នករងរបួសជាង១២០នាក់ បើគិតត្រឹមយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ៕