រដ្ឋាភិបាលប្រាក់ពិន័យ ពីបទល្មើសចរាចរណ៍ ៩៥ភាគរយ នឹងកាត់ជូនមន្រ្តីនគរបាលចរាចរណ៍

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៧ សីហា ២០១៥) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាព និង សម្រេចកាត់ប្រាក់ទទួលបានពីការ ពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក ប្រមាណ ៩៥ភាគរយ ជូនដល់មន្រ្តីនគរបាលចរាចរណ៍ ដែលជាអ្នកអនុវត្ត ច្បាប់ ដើម្បីជាការលើកទឹកចិត្ត និងជួយធ្វើឲ្យការអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងទៅតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧប  នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីខែ ឧសភា ឆ្នាំ២០១៥កន្លងទៅ។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ ថវិកាទទួលបានពីការ ពិន័យបទល្មើសចរាចរណ៍ផ្លូវគោក តែ ៨០ភាគរយប៉ុណ្ណោះ ត្រូវបានផ្តល់ជារង្វាន់ដល់អង្គភាពប្រតិបត្តិការ និង នគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តន៍ផ្ទាល់ ហើយថវិកា ២០ភាគរយទៀត ត្រូវបង់ចូលជាថវិការដ្ឋ៕

6

 

Related Articles

Back to top button
Close
Close