ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងសម្ពោធ មជ្ឈមណ្ឌល ថែទាំមនុស្សចាស់ នៅមន្ទីរពេទ្យរុស្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ សីហា ២០១៥) ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ទ្រង់បានយាងជាព្រះរាជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌល ថែទាំមនុស្សចាស់មួយ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
មជ្ឈមណ្ឌលថែទាំមនុស្សចាស់ព្រះសីហនុរាជ ដែលស្ថិតនៅក្នុងបរិវេណ មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បានកសាងឡើង កាលពីដើមឆ្នាំ២០១៤ ដោយចំណាយព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ផ្ទាល់ ដោយមានទឹកប្រាក់ប្រមាណ ៣លានដុល្លារអាម៉េរិក៕