ការបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុប អនុវត្តន៏បាន ១៧ទីតាំងហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ សីហា ២០១៥) ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពនេះមានចំនួន២០០គ្រឿង នឹងត្រូវបំពាក់តាមទីតាំងចំនួន២០ក្នុងរាជធានីភ្នំពេញ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើង ។
ការងារបំពាក់កាមេរ៉ាតាមភ្លើងស្តុបដែលជាជំនួយរបស់ក្រសួងសន្តិសុខប្រទេសចិននេះ ចាប់ផ្តើមតាំងពីថ្ងៃទី១៣ កក្កដា ២០១៥ រហូតដល់ថ្ងៃទី៣ សីហា គឺអនុវត្តន៏បានចំនួន១៧ទីតាំងហើយ ក្នុងចំណោម២០ទីតាំង នៅរាជធានីភ្នំពេញ ដែលជាជំនួយរបស់ក្រសួងសន្តិសុខប្រទេសចិន ។
នៅសល់តែចំនួន៣ទីតាំងទៀតកំពុងត្រូវរង់ចាំឧបករណ៏បន្ថែម បើមិនមានការរាំងស្ទះអ្វីទេនោះគ្រោងនឹងបញ្ចប់នៅសប្តាហ៏ក្រោយ៕