អគ្គិភ័យឆេះ​រោង​កម្មករ​ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៤ សីហា ២០១៥) ៖  កាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ស្ថិតនៅរោងកម្មករស្នាក់នៅដីឡូត៍មួយកន្លែង ក្រុមទី៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យកម្មករពីរនាក់រងរបួស ហើយត្រូវរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

រោងកម្មករដែលរងអគ្គិភ័យមិនទាន់ដឹងពីមូលហេតុនៅឡើយនេះធ្វើឡើងអំពីឆ្អឹងដែកក្រាលកុងផ្លាកេ សម្រាប់កម្មករស្នាក់នៅ ហើយដំបូលខាងលើនោះប្រក់ស័ង្កសី មានទំហំ៤០ម៉ែត្រ គុណ៦០ម៉ែត្រ ។

រថយន្តពន្លត់អគ្គិភ័យបានចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់អស់១១រថយន្ត ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង  រហូតមកដល់ពេលនេះគេមិនទាន់ដឹងពីទំហំនៃការខូចខាតនោះទេ៕

1

Related Articles

Back to top button
Close
Close