សាលាក្រុងនឹងបន្ថែមប្រព័ន្ធលូនៅលើផ្លូវដែលលិចទឹកធ្ងន់ធ្ងរ
សារព័ត៌មាន Cambodia News
ភ្នំពេញ (០៣ កក្កដា ២០១៥) ៖ ដើម្បីដោះស្រាយទឹកលិចស្តុបផ្សារដេប៉ូ ក្នុងផែនការឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ នឹងដាក់លូលើផ្លូវលេខ៣៣៦ ទំហំ១.៥ម ចាប់ពីផ្លូវនេរុហ៍ដល់ប្រឡាយបឹងសាឡាង។ ចំពោះការដោះស្រាយទឹកលិចផ្លូវកម្ពុជាក្រោម ក្នុងផែនការឆ្នាំ២០១៥នេះ នឹងដាក់លូលើផ្លូវលេខ២៥៧ ទំហំ១.៥ម ចាប់ពីផ្លូវកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាង។ នេះបើតាមការឲ្យដឹងពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
កាលពីសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ លោកប៉ា សុជាតិវង្ស បានសរសេរថា “ភ្លៀងធ្លាក់នៅរាជធានីភ្នំពេញអស់រយៈពេល១ម៉ោង ហើយកំពុងបន្តភ្លៀង ទឹកចាប់ផ្តើមលិចនៅស្តុបផ្សារដេប៉ូ ប៉ុន្តែដោយសារកម្រិតទឹកភ្លៀងមិនគំហុកដូចម្សិលមិញ មិនបណ្តាលអោយទីតាំង១ចំនួនលិចទឹកទេ ដូចជាមុខស្ថានទូតចិន ផ្លូវហ្សាដឺហ្គោល ផ្សារទួលទំពូង មុខវាំង ផ្លូវកម្ពុជាក្រោម ខាងកើតស្តាតវត្តភ្នំុ៕ ដោយ៖ ហេង នាង