គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃ​ទី​២២ ​ខែកក្កដា ៣​នាក់​ស្លាប់ ២១​នាក់​របួស​ធ្ងន់​ស្រាល

សារព័ត៌មាន​ Cambodia News /

​ភ្នំពេញ​( 23 កក្កដា 2015)  ៖ នៅ​ថ្ងៃ​ទី​២២​ខែ​កក្ត​ដា​ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​៩​លើក យប់​៤​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​៣​នាក់​(​ប្រុស​)​របួសធ្ងន់​១៣​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល​៨​នាក់​(​ប្រុស​) នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល​ជាតិ ។​ ​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង​, រថយន្ត​ធុន​តូច​៣​គ្រឿង ។​ ​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៣​លើក​,​ស្រវឹង​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក​, មិន​គោរព​សិទ្ធ​១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក ។​

ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​២០​នាក់​(​យប់​១៤​នាក់​)​។​ ​រថយន្ត​ពិន័យ​សរុប​ចំនួន​៩៨២​គ្រឿង​(​រថយន្ត​ធំ​៣១០​គ្រឿង​)​ស្មើ​និង​៩៨២​ករណី​ល្មើស ក្រដាស​ស្នាម​មាន​៦៣៣ គ្រឿង ស្មើនឹង​៦៣៣​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៣៤៩ គ្រឿង​ស្មើនឹង ៣៤៩​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៩២៦ គ្រឿង ៕

6

Related Articles

Back to top button
Close
Close