គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី​១៩កក្កដា ស្លាប់០​៨​​ របួស០១៣

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២០ កក្កដា ២០១៥) ៖ គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតឡើង នៅថ្ងៃទី‌១៩ ខែកក្កដា ឆ្នាំ​២០១៥ មានចំនួន ០៧លើក(យប់ ០៣លើក) បណ្តាលឲ្យមនុស្ស​ស្លាប់ ០៨នាក់ (​ស្រី ០២​នាក់​) រងរបួស​ធ្ងន់ ០៨​នាក់ (​ស្រី ០៤​នាក់​) និង​រងរបួស​ស្រាល ០៥​នាក់ (​ស្រីម្នាក់​) ។នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ០៧លើកនេះ គឺ​គិតចាប់ពី​ម៉ោង​១៣ៈ០០នាទី ថ្ងៃទី១៩ ដល់​ម៉ោង​១៣ៈ០០នាទី ថ្ងៃទី១៩កក្កដា បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ០៨​គ្រឿង​, រថយន្ត​ធុន​តូច ០១​គ្រឿង​, យាន​ផ្សេងៗ ០១​គ្រឿង និង​ថ្មើរជើង ម្នាក់ ។

របាយការណ៍​ដដែល បានបព្ជាក់ថា មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរជាដើម ៕

2

Related Articles

Back to top button
Close
Close