គ្រោះ​​ថ្នាក់​​ចរាចរណ៏ ថ្ងៃ១២កក្កដា ស្លាប់ម្នាក់ របួស១៥

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ កក្កដា ២០១៥) ៖ គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតឡើង នៅថ្ងៃទី‌១២ ខែកក្កដា ឆ្នាំ​២០១៥ មានចំនួន ០៩លើក(យប់០៥​លើក) បណ្តាលឲ្យមនុស្ស​ស្លាប់ម្នាក់ (​ប្រុស​) របួសធ្ងន់ ១១​នាក់ (​ស្រីម្នាក់​) និង​របួសស្រាល ០៤​នាក់ (​ប្រុស​)។នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។​

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើកនេះ គឺចាប់​គិតពី​ម៉ោង​១៣ ថ្ងៃទី១០ ដល់​ម៉ោង​១៣ ថ្ងៃទី១២កក្កដា បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ០៧​គ្រឿង​ រថយន្ត​ធុន​តូច ០៧​គ្រឿង​ រថយន្ត​ធុន​ធំ ០១​គ្រឿង​ យាន​ផ្សេងៗ ០១​គ្រឿង និង​ថ្មើរជើងម្នាក់​។

របាយការណ៍​ដដែល បានបព្ជាក់ថា មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរជាដើម៕

4

 

Related Articles

Back to top button
Close
Close