ឧកញ៉ា សុខ ប៊ុន ប្រើអំពើហិង្សាទៅលើកញ្ញាសាសា
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (០៨ កក្កដា ២០១៥) ៖ វីដេងូឃ្លីបមួយមានចំនួន១នាទីនិង៨វិនាទី ត្រូវបានគេបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញពីសកម្មភាពដ៏កាចសាហាវឃោរឃៅមួយដែលគេសង្ស័យ បង្កឡើងដោយឧកញ៉ា សុខ ប៊ុន បានវាយយ៉ាងចាស់ដៃមកលើកញ្ញាសាសា អតីតពិធីការិនីស្ថានីយទូរទស្សន៍ស៊ីធីអិនកាលពីថ្ងៃទី ០២ខែ កក្តដា ២០១៥ វេលាម៉ោង១រំលងអាទ្រាត។
នៅក្នុងវីដេអូឃ្លីប ដោយវាយចាប់សក់អូស និងមានអង្គរក្សម្នាក់ទៀតបានកាន់កាំភ្លើងជាប់នឹងដៃ ដើម្បីគំរាមជនរងគ្រោះ អ្នកជួយអន្តរាគមន៍ ទើបធ្វើឲ្យសកម្មភាពរបស់ឧកញ៉ា សុខ ប៊ុនមានឱកាសធ្វើបាបទៅលើកញ្ញារូបនេះ វាយអូសពីកន្លែងសាឡុងអង្គុយរួមគ្នា ចេញមកពីទីតាំងនោះបន្ថែមទៀត បណ្តាលឲ្យរបូតសម្លៀកបំពាក់ នៅសល់តែខោខ្លីមួយ ។
ក្នុងហេតុការណ៍នោះ គេក៏បានឃើញបុរសម្នាក់អាចជាបុគ្គលិករបស់ក្លឹបនៅទីនោះ ពិតជាបានជួយអន្តរាគមន៍ដើម្បីឲ្យកញ្ញាសាសា គេចផុតពីកណ្តាប់ដៃជនបង្ក ទើបក្រោយមក សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន រួមទាំងអង្គរក្សបានគេចចាកចេញពីទីតាំងប្រើអំពើហិង្សា បន្សល់ទុកតែ កញ្ញា សាសា ឈរទាំងពុំដឹងខ្លួន នៅសល់តែខោខ្លី ទើបបុរសម្នាក់ សង្ស័យថា ជាបុគ្គលិកនៅទីនោះ បានយកសម្លៀកបំពាក់ជូននាង ។
គួររំលឹកថា ឧកញ៉ា សុខ ប៊ុន គឺជាប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺជាអ្នកមានទ្រព្យសម្បតិ្តដ៏ស្តុកស្តម្ភ និងជាអ្នកជំនួញមួយរូបដែលបានបណ្តាក់ទុនលើទឹកប្រាក់៥០០លានដុល្លារ លើគម្រោងសាងសង់នៅជ្រោយចង្វា៕