គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ ខែកក្កដា អ្នកស្លាប់១០ នាក់ របួស ២២ នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ កក្កដា ២០១៥) ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៧លើក ( យប់ ១៣លើក ) បណ្តាលឲ្យមនុស្សស្លាប់ ១០ នាក់ (ស្រីម្នាក់) របួសធ្ងន់១៦នាក់ (ស្រីម្នាក់) និងរបួសស្រាល ៦នាក់ (ប្រុស)។ នេះបើតាមរបាយការណ៍របស់ប៉ូលិស។
របាយការណ៍ បង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៧លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៨គ្រឿង រថយន្តធុនតូច ៥គ្រឿង យានផ្សេងៗ ២គ្រឿង និងថ្មើរជើង ៣នាក់។
របាយការណ៍របស់ប៉ូលិសសណ្តាប់ធ្នាប់បង្ហាញថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៦លើក ប្រជែងគ្រោះថ្នាក់១លើក មិនប្រកាន់ស្តាំ៤លើក បត់គ្រោះថ្នាក់១លើក ស្រវឹង៣លើក គោរត់ឆ្លងផ្លូវ១លើក និងកត្តាយានយន្ត១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ២០នាក់ (យប់១៦នាក់) ៕