គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៥ ខែកក្កដា ស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ២៤នាក់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៦ កក្កដា ២០១៥) ៖ មនុស្ស ៤នាក់បានស្លាប់ ២១នាក់រងរបួសធ្ងន់ និង ៣នាក់រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១២លើក (យប់៨លើក) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១គ្រឿង, រថយន្តធុនតូច ៨គ្រឿង, រថយន្តធុនធំ ២គ្រឿង និងថ្មើរជើង ៤នាក់ ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៥លើក, ស្រវឹង ៣លើក, មិនគោរពសិទ្ធ ៣លើក និងកត្តាយានយន្ត ១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១៨នាក់ (យប់ ១២នាក់) ។

ជាមួយគ្នានេះដែរ នគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន ១៤៩គ្រឿង (រថយន្តធំ ១៨គ្រឿង) ស្មើនឹង ១៤៩ករណី, ករណីល្មើសក្រដាសស្នាមមាន ១៣២គ្រឿង ស្មើនឹង ១៣២ករណី, ចំពោះករណីល្មើសបច្ចេកទេស ១៧គ្រឿង ស្មើនឹង ១៧ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៦៥២គ្រឿង ៕

3

 

Related Articles

Back to top button
Close
Close