សាលា​ក្រុង​​​បិទ​ផ្លូវ​ ​​K5​​ ​រយៈ​ពេល​​​ ​២​​ខែ​​​ដើម្បី​​​ដោះ​ស្រាយ​​​បញ្ហា​​​​​ទឹក​​​លិច​​នៅ​​​តំបន់​​​បឹង​​កក់​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០១ កក្កដា ២០១៥) ៖ សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០​មិថុនា​នេះ​បានប្រកាសថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​បឹង​កក់ និង​តំបន់​ជុំវិញ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការបិទ​កំណាត់​ផ្លូវ​K5 ចាប់​ពី​ផ្លូវ​លេខ​៧០ ដល់​ប្រឡាយ​បាក់​ទូក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ រយៈពេល​២​ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​ទី​០១​កក្កដា ដល់ ៣១​សីហា ឆ្នាំ​២០១៥​។​

ការសម្រេច​បិទផ្លូវ​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ដើម្បី​ដាក់​បណ្តាញ​លូ​បេតុង​ប្រអប់​ចំនួន​២​ខ្សែ​។ ជាមួយគ្នានេះ សាលា​រាជធានី​ក៏​បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ក៏ដូចជា​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ សូម​មេត្តា​យោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន​ដោយ​គ្រឿងចក្រ និង​ដំណើរការ​ការដ្ឋាន​៕

1

2

 

Related Articles

Back to top button
Close
Close