សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ព្រលែងកូនត្រី ក្នុងទិវាមច្ឆាជាតិ ថ្ងៃស្អែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មិថុនា ២០១៥) ៖ នៅក្នុងទិវា មច្ឆាជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឱ្យចូល រួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។ ឆ្នាំនេះក៏ជាឆ្នាំលើកទី១៣ហើយ ដែលកម្ពុជាប្រារព្ធទិវាមច្ឆាជាតិ។
មន្រ្តីជលផល បានឱ្យដឹងថា នៅក្នុងទិវាមច្ឆាជាតិ នៅថ្ងៃស្អែកនេះ នឹងមានការព្រលែងកូនត្រី ១លានក្បាល ដែលក្នុងនោះមានត្រីឆ្ពិន ត្រីឆ្កោក ត្រីគល់រាំង រួមទាំងត្រីទឹកសាបផ្សេងៗទៀត ក្នុងនោះ ក៏មានកូនអណ្តើក និងកន្ធាយផងដែរ។ ចំណែកឯមេពូជត្រីវិញ នឹងព្រលែង២០០គីឡូក្រាម ៕