គ្រោះថ្នាក់ចរាចរណ៏ ថ្ងៃ២៩ មិថុនា ស្លាប់១៤ របួស៣៤
សារព័ត៌មាន Cambodia News/
ភ្នំពេញ (30 មិថុនា ២០១៥) ៖ គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក នៅទូទាំងប្រទេស ដែលកើតឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ មានចំនួន ១៩លើក យប់០៩លើក បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់(ស្រី ០៤នាក់) របួសធ្ងន់ ២២នាក់ (ស្រី ០៨នាក់) និងរបួសស្រាល ១២នាក់ (ស្រី ០២នាក់) ។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ៣៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៣គ្រឿង រថយន្តធុនតូច ០៧គ្រឿង រថយន្តធំ ០២គ្រឿង និងយានផ្សេងៗ ០១គ្រឿង ។
របាយការណ៍ដដែល បព្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទំាងអស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរជាដើម ៕