ប្រៃសណីយ៍កម្ពុជា ដាក់ឲ្យដំណើរការរថយន្ដដឹកអ្នកដំណើរ មានសេវាធានារ៉ាប់រងអាយុជីវិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មិថុនា ២០១៥) ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ប្រៃសណីយ៍កម្ពុជា បានដាក់ឲ្យដំណើរការ សេវា រថយន្ដដឹក អ្នកដំណើរជាផ្លូវការ ហើយរថយន្ដនោះ ក៏មានការ ធានារ៉ាប់រងនូវអាយុជីវិត របស់អ្នកដំណើរ រាល់ពេលដែលជួប ប្រទះនូវគ្រោះថ្នាក់ ណាមួយជាយថាហេតុ។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ សេវា រថយន្ដដឹក អ្នកដំណើរជាផ្លូវការ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកប្រៃសណីយ៍ បានមានប្រសាសន៍ថា រថយន្ដ របស់ប្រៃសណីយ៍កម្ពុជា មានការធានារ៉ាប់រងអាយុជីវិត នឹងផ្ដល់ការទុកចិត្តកាន់តែច្រើន ពីអតិថិជន លក្ខណៈពិសេសនោះគឺ តម្លៃសំបុត្ររថយន្ដ គឺថេរ មិនឡើងថ្លៃនោះទេ បើទោះបីជារដូវបុណ្យ ទាន ដូចជា ចូលឆ្នាំ ភ្ជុំបិណ្ឌ ក៏ដោយ។
គួរបញ្ជាក់ផងដែរថា រថយន្ដទាំង ១០គ្រឿង គិតជាទឹកប្រាក់សរុប៣៦ដុល្លារនេះ នឹងធ្វើចរាចរណ៍ទៅកាន់គ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដែលសេវារថយន្ដនេះ មានទាំងទៅ និងត្រឡប់មកទីក្រុងភ្នំពេញវិញ ហើយធ្វើដំណើរលឿន និងប្រកបដោយសុវត្ថិភាព៕