គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៨ ខែមិថុនា ស្លាប់០៤នាក់ របួសធ្ងន់ស្រាល ០៧នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មិថុនា ២០១៥) ៖ គ្រោះថ្នាក់ចរាចរណ៍ ០៤លើក (យប់៣លើក) នៅទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ម្សិលមិញនេះ បណ្តាលឲ្យមនុស្ស០៤ស្លាប់ ០៥នាក់រងរបួសធ្ងន់ និង០២នាក់របួសស្រាល នេះបើតាមប្រភពព័ត៌មានពីគេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង០៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប០៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន០៣គ្រឿង និងរថយន្តធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣លើក និង ប្រជែងគ្រោះថ្នាក់១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន៤នាក់ (យប់៣នាក់)។
ដោយឡែករថយន្តត្រូវបាននគរបាលពិន័យសរុបចំនួន ២២៩គ្រឿង(រថយន្តធំ៩៤គ្រឿង)ស្មើនិង២២៩ករណី, ករណីល្មើសក្រដាសស្នាមមាន ១៥៣ គ្រឿង ស្មើនឹង១៥៣ករណី, ចំពោះករណីល្មើសបច្ចេកទេស៧៦ គ្រឿងស្មើនឹង ៧៦ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.០៧៨ គ្រឿង ៕