ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមរអ៊ូពីការឡើងថ្លៃប្រេងសាំងឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មិថុនា ២០១៥) ៖ ប្រជាពលរដ្ឋមួយចំនួនចាប់ផ្ដើមរអ៊ូទៀត ហើយ នឹងបានឆ្ងល់ថា “ម៉េចក៏សាំងឡើងថ្លៃទៀតហើយ បើទើបនឹងចុះមិន ទាន់បានប៉ុន្មានផងហ្នឹង?”។
ជាការពិត បច្ចុប្បន្ននេះតម្លៃប្រេងសាំងនៅកម្ពុជា បានមានសន្ទុះឡើងវិញហើយ បន្ទាប់ពីបានចុះថ្លៃមួយរយៈពេលខ្លីកាលពីដើមឆ្នាំ២០១៥កន្លងទៅនេះ។
កាលពីប៉ុន្មានខែមុន តម្លៃប្រេងសាំងនៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាបានបញ្ចុះតម្លៃជាបន្តបន្ទាប់ ដែលការចុះថ្លៃនេះគឺបានធ្វើឡើងតបតាមសេចក្ដីអំពាវនាវពីសំណាក់រាជរដ្ឋាភិបាលទៅកាន់តំណាងចែកចាយប្រេងឥន្ធនៈធំៗនៅកម្ពុជា។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនមានការពេញចិត្តនិងសារទចំពោះតម្លៃសាំងដែលបានបញ្ចុះនេះ តែយ៉ាងណាមិញមិនទាន់ទាំងបានប៉ុន្មានផងស្រាប់តែតម្លៃប្រេងសាំងចាប់ផ្ដើមឡើងថ្លៃវិញ ដែលបង្កឲ្យមានការងឿងឆ្ងល់ពីសំណាក់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្ត៕