ឃាត់ខ្លួនជនបរទេស ២នាក់ ដែលបង្ហោះយន្តហោះ Drone បំពាក់កាមរ៉ានៅមុខផ្ទះនាយករដ្ឋមន្រ្តី
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ជនបរទេស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបង្ហោះយន្តហោះ Drone បំពាក់កាមរ៉ា ដោយបញ្ជា យន្តហោះពីក្នុងវត្តលង្កា ទៅមុខមុខភូមិគ្រិះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតវិមានឯករាជ្យ ។
ជនសង្ស័យទាំងពីរនាក់ត្រូវគេស្គាល់ថា ម្នាក់ជាជនជាតិអាមេរិក ឈ្មោះ Todd Brown ភេទប្រុស អាយុ៣៩ឆ្នាំ និងម្នាក់ទៀតជាជនជាតិបារាំង ឈ្មោះ Gilles Sainsily ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវកម្លាំងសន្តិសុខផ្ទៃក្នុងនាំខ្លួនទៅសាកសួរ។
ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតវេលាម៉ោង ១២និង៣៥ នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ ជនបរទេសទាំង២នាក់ខាងលើនេះ ស្ថិតក្រោមការសួរនាំនៅឡើយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយអ្នកបកប្រែ ប៉ុន្តែមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនទាន់មានវិធានការណ៏យ៉ាងណាដែរ ពោលចាំសួរចប់សិន៕