សកម្មជនអង្គការសង្គមស៊ីវិល ដើរហែក្បួន ស្រែកតវ៉ាតាមផ្លូវ ចេញពីមុខរដ្ឋសភា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ បន្ទាប់ពីជួបជុំលើកបដាតវ៉ា ជំទាស់នឹងសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬហៅថា ច្បាប់អង្គការ NGO នៅមុខរដ្ឋសភា នាព្រឹកថ្ងៃទី២៣មិថុនា នេះរួចមក ក្រុមសកម្មជនអង្គការសង្គមស៊ីវិលជាច្រើននាក់ បានដើរហែក្បួន ស្រែកតវ៉ាតាមផ្លូវ ចេញពីមុខរដ្ឋសភា។
ក្រុមសកម្មជនអង្គការសង្គមស៊ីវិលទាំងនោះ ស្នើឲ្យរដ្ឋសភា ផ្អាកការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នោះ ត្រូវបានគណៈរដ្ឋមន្ត្រី ប្រជុំអនុម័ត កាលពីថ្ងៃទី៥មិថុនា។ សកម្មភាពដើរហែក្បួនតវ៉ាជុំវិញរដ្ឋសភា នៅម៉ោងជាង ៩ ព្រឹកនេះ មិនមានការរារាំងនោះឡើយទេ៕