គ្រោះថ្នាក់ចរាចរណ៏ ថ្ងៃ១៤ មិថុនា ស្លាប់០៥ របួស១៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (15 មិថុនា ២០១៥) ៖ គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក នៅទូទាំងប្រទេស ដែលកើតឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ មានចំនួន ១០លើក (យប់០៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់(ប្រុស) រងរបួសធ្ងន់ ១២នាក់(ស្រី៤នាក់),និងរបួសស្រាល ម្នាក់ (ស្រី)។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែល បានឲ្យដឺងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ១៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ០៧គ្រឿង, រថយន្តធុនតូច ០៥គ្រឿង,យានផ្សេងៗ ៩១គ្រឿង និងថ្មើរជើងម្នាក់។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទំាងអស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរជាដើម៕