ចំនួន​អ្នក​ចូល​ទស្សនា​បាល់​ទាត់នៅ​កម្ពុជា ​មាន​ការកើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់​

សារព័ត៌មាន​ Cambodia News​​/

ភ្នំពេញ(១១ មថុនា ២០១៥) ៖ ក្នុង​រយៈពេល៣ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​​អ្នក​ចូល​ទស្សនា​បាល់ទាត់​នៅ​កម្ពុជា មានការ​កើនឡើង​គួរឱ្យកត់សំគាល់​ ទោះ​បី​នៅ​មិនទាន់​អាច​កំណត់​ចំនួន​សំបុត្រ​ដែល​បាន​លក់​អស់​នៅឡើយ​ទេ ប៉ុន្តែ​សំបុត្រ​កាលពី​ថ្ងៃ​ពុធ ចំនួន​ជាង២ម៉ឺន៥ពាន់​សំបុត្រ​ត្រូវបាន​ជាវ​អស់​ទៅហើយ។

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី១១ មិថុនា​នេះ ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា នឹង​បើកឆាក​ប្រយុទ្ធ​ជាមួយ​ក្រុម​ជម្រើស ជាតិ​សិង្ហបូរី ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់​អាស៊ី ក្នុង​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ២០១៨នៅ​រុស្ស៊ី ហើយ​​នៅ​ព្រឹក​​នេះ ពលរដ្ឋ​កម្ពុជាបាន​សំរុក​ទៅ​ទិញ​សំបុត្រ​ចូល​ទស្សនា​ត​ឥ​អា​ក់នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជើង​ទី១ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ព្រឹ​តិ្ត​ការណ៍​បាល់ទាត់​ឆ្នាំ២០១៨ ក្នុង​ក្រុម​អឺ(E) ដែលមាន​កម្ពុជា សិង្ហបូរី ជប៉ុន ស៊ី​រី និង អា​ហ្វ​ហ្កា​នី​ស្ថាន៕ ដោយ ៖ ហេង នាង​

72

 

Related Articles

Back to top button
Close
Close