ស្លាប់​ ៥ នាក់ ​​រងរបួស ​១៧ ​នាក់ ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នៅថ្ងៃ ៨ ​មិថុនា

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​ (០៩ មិថុនា ២០១៥) ៖ យោងតាមរបាយការណ៍ ពី​នាយ​ក​ដ្ឋាន​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​គរបាលជាតិ បានឲ្យដឹងថា គ្រោះ​ថ្នាក់​ចរាចរណ៍នៅទូទាំងប្រទេស នា​ថ្ងៃ​ទី ០៨ ខែ មិថុនា ឆ្នាំ ២០១៥ មាន​គ្រោះ​ថ្នាក់ចរាចណ៍ ១៥ លើក (យប់ ០៥លើក) បានបណ្តាលឲ្យមាន មនុស្ស​ស្លាប់​ចំនួន ០៥ នាក់ មានស្រី ០១ នាក់ រងរបួសធ្ងន់ ១៣ នាក់ (ស្រី ០៣ នាក់) និងរបួសស្រាល ១៤ នាក់ (ស្រី ០២ នាក់)។ 

 

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ១៥ លើក ខាងលើបានបង្កឲ្យខូចខាតយានយន្តសរុប ២៩ គ្រឿង ក្នុងនោះម៉ូតូ ១៩ គ្រឿង, រថយន្តតូច ០៧ គ្រឿង យានយន្តធំ ០២ គ្រឿង, យានផ្សេងៗ ០១ គ្រឿង។ 

 

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ គឺបណ្តាលមកពី,   បើកបរលើសល្បឿនចំនួន ០៥ លើក, ប្រជែង​គ្រោះថ្នាក់ ០១ លើក, ស្រវឹង ០២ លើក, បទគ្រោះថ្នាក់ ០៣ លើក, កត្តាយានយន្ត ០១ លើក និងមិនពាក់មួកពេលគ្រោះថ្នាក់ ២៧ នាក់ ( យប់ ១១ នាក់)៕

NNN

Related Articles

Back to top button
Close
Close