កម្ពុជាតវ៉ាឲ្យឥណ្ឌាបញ្ឈប់គម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាប្ម័ទប្រាសាទអង្គរវត្ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ មិថុនា ២០១៥) ៖ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានផ្ញើកំណត់ទូតតវ៉ាមួយទៅក្រសួងការបរទេសនៃប្រទេសឥណ្ឌា ដើម្បីឲ្យក្រុមហ៊ុន Mahavir Mandir Trust បញ្ឈប់គម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាប្ម័ទប្រាសាទអង្គរវត្តរបស់កម្ពុជា។
ដោយកំណត់ទូតតវ៉ាបានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការសាងសង់ចម្លងតាមប្រាសាទអង្គរវត្តរបស់កម្ពុជា ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌពិភពលោកដែលមានតម្លៃមនុស្សជាតិលេចធ្លោជាសកល ។
ពាក់ព័ន្ធនឹងករណីប្រទេសឥណ្ឌាមានគម្រោងសាងសង់ប្រាសាទនៅលើទឹកដីរបស់ខ្លួន ដោយចម្លងតាមរចនាប្ម័ទប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានប្រិយមិត្តអ្នកលេងបណ្តាញសង្គម Facebook បញ្ចេញនូវប្រតិកម្មតវ៉ាជំទាស់យ៉ាងខ្លាំងក្លារហូតទល់បច្ចុប្បន្ននេះ ៕