គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី៧មិថុនា ស្លាប់ម្នាក់ របួស១៣នាក់

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៨ មិថុនា ២០១៥) ៖ យោង​តាម​របាយការណ៍ នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាលជាតិ បានបញ្ជាក់ឲ្យដឹងថា នៅ​ថ្ងៃទី០៧ ខែមិថុនា​មាន​មនុស្ស​ម្នាក់​ បានស្លាប់ ខណៈ​មនុស្ស​១៣​នាក់​ផ្សេង​ទៀត រងរបួសធ្ងន់ ស្រាល ដោយ​​សារគ្រោះថ្នាក់ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស។

របាយការណ៍ របស់នាយកដ្ឋានសណ្តាប់ធ្នាប់ បានបញ្ជាក់ទៀតថា គ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមិថុនា​ បណ្តាល​ឲ្យ​ខូច​ខាតម៉ូតូចំនួន ១០គ្រឿង, រថយន្តតូច០៤គ្រឿង ហើយមូលហេតុ នៃ​ការ​គ្រោះថ្នាក់ទំាងអស់នេះ ភាគច្រើនមកពីការបើកបរលឿន, ស្រវឹងនិង មិនប្រកាន់ស្តាំ៕

N1

 

 

Related Articles

Back to top button
Close
Close