ពីពេលនេះតទៅ នគរបាលនឹងចុះធ្វើសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់ផ្ទះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៨ មិថុនា ២០១៥) ៖ ពីពេលនេះតទៅ នគរបាលរាជធានីភ្នំពេញទាំង ១២ ខណ្ឌ នឹងចុះធ្វើ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ដល់ផ្ទះតែម្ដងទូទាំង រាជធានីភ្នំពេញ ចាប់ពីពេលនេះតទៅ។
នេះបើតាមប្រសាសន៍ របស់លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ បានឲ្យដឹងទៀតថា ចុះធ្វើសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់ផ្ទះនេះធ្វើឡើងដើម្បីចូលរួមកាត់បន្ថយ និងលុបបំបាត់ទាំងស្រុង ចំពោះភាពមិនប្រក្រតីណាមួយ ដែលបានកើតមានឡើង លើការផ្ដល់សេវាសាធារណៈ។
គួរបញ្ជាក់ថា កន្លងមកមានការត្អូញត្អែរពីការយកតំលៃលើសកំណត់របស់នគរបាលរដ្ឋបាល ទាក់ទងនឹងការធ្វើសៀវភៅគ្រួសារនេះ ខណៈកិច្ចការងារធ្វើសៀវភៅគ្រួសារសម្រាប់ប្រជាពលរដ្ឋ ដោយមិនតម្រូវឲ្យបង់ប្រាក់អ្វីឡើយ៕