ការបើកបរប្រជ្រៀត និងឈប់លើគំនូស ជាទម្លាប់អាក្រក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មិថុនា ២០១៥) ៖ ជាទូទៅកំណកស្ទុះចរាចរណ៍ក្នុងរាជធានីភ្នំពេញ សព្វថ្ងៃបានបង្កភាពស្មុគស្មាញ គ្រប់ដងវិថីសំខាន់ៗនៅក្នុងទីក្រុង។ កត្តានៃភាពកកស្ទុះនេះ បណ្តាលមកពីកំណើននៃយាន្ត និងបើកបរមិនគោរពភ្លើងសញ្ញា និងសញ្ញាចរាចរណ៍ជាដើម។
ចំពោះការមិនគោរពនូវសញ្ញាចរាចរណ៍ ត្រូវបានមជ្ឈដ្ឋានទូទៅសង្កេតឃើញថា អ្នកបើកមួយចំនួនមិនគោរពច្បាប់នោះឡើយ ដោយជាពិសេសការឈប់លើគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងឆ្លងកាត់។
មិនតែប៉ុណ្ណោះក៏មានអ្នកបើកបរខ្លះឈប់ហួសគំនូស ធ្វើឲ្យអ្នកថ្មើរជើងដែលត្រូវឆ្លងកាត់មានការលំបាក និងមានបារម្ភនៅ ពេលឆ្លងផ្លូវម្ដងៗ ព្រោះតែភ័យខ្លាចពីអសុវត្ថិភាពនិងខ្លាចមានគ្រោះដល់ អាយុជីវិតខ្លួនឯងផងដែរ។
តម្លៃមនុស្ស ឋិតលើ ឥរិយាបថក្នុងការរស់នៅ ដូច្នេះមានតែស្មារតីចេះភ្ញាក់រឭកនិងការចេះពិចារណា ដោយមានការយោគយល់ របស់អ្នកបើកបរដោយខ្លួនឯងប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូរស្ថានភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា មានសុខសុវត្ថិភាពនិងព្រមទាំងមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើង៕