ទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមពាក្យស្លោក “ប្រាំពីរពាន់លានសុបិន្ត ភពផែនដីតែមួយ រស់នៅជាមួយចីរភាព”
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មិថុនា ២០១៥) ៖ ដើម្បីរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានបំផុសប្រជាជនឲ្យមានការចូលរួមក្នុងចលនាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចំរុះ និងការរស់នៅដោយចីរភាព។
នៅឆ្នាំនេះដែរការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមពាក្យស្លោក “ប្រាំពីរពាន់លានសុបិន្ត ភពផែនដីតែមួយ រស់នៅជាមួយចីរភាព”។ ជាមួយគ្នានោះសាលារាជធានីក៏បានជូនដំណឹងឲ្យមន្ទីរ ស្ថាប័ន ទាំងអស់ ត្រូវរៀបចំបរិស្ថានឲ្យបានស្អាត និងដាំដើមឈើនៅជុំវិញទីតាំងរបស់ខ្លួន៕