ឡានបុកគ្នានៅក្នុងបរិវេណកន្លែងធ្វើការរបស់សម្តេចតេជោ ហ៊ុន សែន
សារព័ត៌មាន Cambodia News
រាជធានីភ្នំពេញ (២៩ ឧសភា ២០១៥)៖ មានការភ្ញាក់ផ្អើលមួយ ដោយសារតែមានរថយន្តពីរគ្រឿងបុកគ្នានៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី ឬវិមានសន្តិភាព ដែលធ្វើឲ្យខូចខាតទាំងសងខាង។
លោក ឯកម៉ាដ្រា ហៅ ឯក ថា មន្រ្តីបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តីបានសរសេរនៅក្នុង Facebook wall របស់លោកជាភាសាអង់គ្លេសថា “trafficking accident took place in many places/locations in Cambodia even inside the compound of the government, the Office of the Council of Ministers… so watch out when you walk around inside the compound… and after the office hour when you leaving home… i sometimes commune to work by cycling and parking under the palm trees…
សារព័ត៌មាន Cambodia News សូមបកប្រែក្រៅផ្លូវការដោយមានខ្លឹមសារថា “គ្រោះថ្នាក់ចរាចរណ៍បានកើតមាននៅគ្រប់ទីកន្លែង/គ្រប់ទីតាំងនៅក្នុងប្រទេសកម្ពុជាសូម្បីតែនៅក្នុងបរិវេណ ការិយា ល៏យ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលជា [កន្លែង] របស់រដ្ឋាភិបាល…….ដូចនេះ សូមមើលមុខមើលក្រោយ នៅពេលដើរនៅក្នុងបរិវេណនេះ…..ហើយបន្ទាប់ពីម៉ោងធ្វើការ នៅពេលខ្ញុំកំពុងចេញទៅផ្ទះ …..ជួនកាលខ្ញុំសុខចិត្តមកធ្វើការដោយជិះកង់ ហើយទុកវានៅក្រោមដើមត្នោត….”
រូបថតនៅក្នុង Facebook Wall របស់ Sarin Prom